ដំណឹង និងព្រឹត្តិការណ៏មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ (ព័ត៌មានថ្មី )
ថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តបន្ទាយមាណជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាមានជ័យ
និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការអញ្ជើញចូលរួមពី
ស្ថាប័នអយ្យការអមសាលាដំបូង មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់
គណៈអភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង-ស្រុក ។
ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦
លោក ឈៀន ចាន់សេដ្ឋី
អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត តំណាងលោក បឹង គឹមសឹង
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២២
អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី
ប្រធាន ក្រុមប្រឹក្សា ខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ សមាជិក ក្រុម ប្រឹក្សា ខេត្ត លោកលោកស្រី
អភិបាលរងខេត្ត មន្ទីរអង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជុំវិញ ខេត្ត មេបញ្ជាការ
កងកម្លាំងទាំងបីប្រភេទ ។