ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមអមដំណេីរ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀន គ្វិញថៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំង គណៈប្រតិភូអមដំណើរ អញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ប្រពៃណី ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ ដេីម្បីជូនពរដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តបន្ទាយមានជ័យ។