នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមក្នុងពិធីសូត្រមន្ត ប្រោសព្រំប្រសិទ្ធពរជ័យ សិរីសួស្តី កនុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី
ពិធីសូត្រមន្តនេះដែរក៏មានការចូលរួមពីសំណាក់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារប្រតិបត្តិ អ្នកស្ម័គ្រចិត្ត យុវជនកាកាទក្រហមកម្ពុជាខេត្ត ប្រារព្ធធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។