ជ្រើសរើសភាសា: Khmer Khmer English English
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ ២០២៦

នាថ្ងៃអង្គារ៩កើតខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៧ខែមករា ឆ្នាំ២០២៦
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ អមដោយមន្ត្រីជំនាញ​ បានអញ្ជើញចូលរួម បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និង ជាប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម-លោកជំទាវ​ ប្រតិភូអមដំណេីរ​ តំណាង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ ប្រធានសាលាដំបូង និង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ មេបញ្ជាការកងកម្លាំងទាំង៣​ មន្ទីរ អង្គភាពនានាជុំវិញខេត្ត​ ក្រុមប្រឹក្សា គណៈអភិបាលក្រុង-ស្រុក​ មេឃុំ-ចៅសង្កាត់ ស្មៀន នាយប៉ុស្តី៍នគរបាលរដ្ឋបាលឃុំសង្កាត់ មន្រ្តីរាជការ អង្គការសង្គមស៊ីវិល និងសមាជិក សមាជិកា នៃអង្គសន្និបាត។

ព័ត៌មានទាក់ទង