នាថ្ងៃចន្ទ ៨កើតខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៦ខែមករា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួម បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ មេបញ្ជាការគ្រប់កងឯកភាព លោក លោកស្រី ប្រធានមន្ទីរជំនាញអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងនៃគណៈអភិបាលក្រុងស្រុក អង្គការសង្គមស៊ីវិល និងវិស័យឯកជន ។