ចុះសួរសុខទុក្ខនាយទាហាន នៃវរសេនាតូចអន្តរាគមន៏លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥
នាព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា គ.ស.២០២៦ លោក ឈៀន ចាន់សេដ្ឋី អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត តំណាងលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមចុះសួរសុខទុក្ខនាយទាហាន នៃវរសេនាតូចអន្តរាគមន៏លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ក្រោមការដឹកនាំ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចុះសួរសុខទុក្ខនាយទាហាន នៃវរសេនាតូចអន្តរាគមន៏លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ នៅទីបញ្ជាការវរសេនាតូចលេខ១០៥ ដើម្បីលើកទឹកចិត្ដ និងឧបត្ថម្ភគាំទ្រជាមធ្យោបាយដឹកជញ្ជូន(រថយន្ត និងម៉ូតូ) គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារៈប្រេីប្រាស់មួយចំនួន និងថវិកា ជូនដល់អង្គភាពទាំងពីរ ដែលកំពុងប្រចាំការការពារព្រំដែននៅតំបន់មុំបី ក្នុងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ។
ព័ត៌មានទាក់ទង