ថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦
លោក ឈៀន ចាន់សេដ្ឋី អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជុំវិញ ខេត្ត ។
កិច្ចប្រជុំផ្តោតសំខាន់លេីរបៀបវារៈទី១ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃ កិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ របៀបវារៈទី២ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ របៀបវារៈទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង របាយការណ៍ ប្រចាំខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។ របៀបវារៈទី៤ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែក ប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភ ជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្ត សម្រាប់ខែមីនា ឆ្នាំ២០២៦ និងថវិកា ពង្រឹងយន្តការរដ្ឋបាល។ របៀបវារៈទី៥ ៖ ផ្សេងៗ ។