នាថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦
មន្ត្រីជំនាញចំនួន២រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកម្មវិធីវិបស្សនាបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រ ឆ្នាំ២០២៦ និង បាឋកថាចែករំលែកចំណេះដឹង និង បទពិសោធស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ និង តួនាទីស្ត្រីក្នុងភាពជាថ្នាក់ដឹកនាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធាន ក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ និងមានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន លោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសណ្ឋាគារប៉ាស៊ីហ្វិក ខេត្តសៀមរាប។