ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងលោក អឿន ច័ន្ទវិសុទ្ធ ប្រធានរតនាគារខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូលចំណាយថវិកាថ្នាក់ជាតិឆ្នាំ ២០២៦ របស់មន្ទីរជំនាញ អង្គភាពជុំវិញខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរអង្គភាព និងមន្រ្តីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះផ្តោតសំខាន់លើការអនុវត្តនីតិវិធីបិទបញ្ជីចំណូល ចំណាយថវិកា និងការរៀបចំរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៦ និងការត្រៀមលក្ខណៈសម្រាប់ការអនុវត្តថវិកាឆ្នាំ២០២៧។ ដូច្នេះ គ្រប់មន្ទីរ និងអង្គភាពពាក់ព័ន្ធត្រូវបំពេញភារកិច្ចដោយមានការទទួលខុសត្រូវ គោរពកាលកំណត់ និងធានាឱ្យការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានប្រសិទ្ធភាព តម្លាភាព និងស្របតាមច្បាប់។